Thursday, February 5, 2009

ខ្មោចល្មោភទាំងបី

ព្រលឹង​បុរស​បី​នាក់​ក្រោយពី​បាន​ស្លាប់​ទៅ​ក៏​ត្រូវបាន​បញ្ជូន​ទៅ​ឋាននរក​។ បុរស​ទីមួយ​ជា​មនុស្ស​ល្មោភ​ស្រី

បុរស​ទី​ពីរ​ជា​មនុស្ស​ឆ្កួត​នឹង​ស្រា ឯ​បុរស​ទី​បី​ជា​មនុស្ស​ឆ្កួត​នឹង​បារី​។ ក្រោយពី​ពិនិត្យ​សំណំ​ឯក​សារ​រួចមក

លោក​យមរាជ​បាន​សម្រេច​ដូចតទៅ​
​បុរស​ទីមួយ ត្រូវ​យកទៅដាក់​ក្នុង​បន្ទប់​មួយ​ដែល​មាន​សុទ្ធតែ​ស្រី​ស្អាតៗ​
​បុរស​ទី​ពីរ ត្រូវ​យកទៅដាក់​ក្នុង​បន្ទប់​មួយ​ដែល​មាន​សុទ្ធតែ​ស្រា​ថ្លៃៗ​
​បុរស​ទី​បី ត្រូវ​យកទៅដាក់​ក្នុង​បន្ទប់​មួយ​ដែល​មាន​សុទ្ធតែ​ប្រភេទ​បារី​ថ្លៃៗ​
​មួយ​រយ​ឆ្នាំ​ក្រោយមក​បុរស​ទាំង​បី​ត្រូវ​បាន​យក​មក​សួរចម្លើយ​។ យមរាជ​ក៏​ផ្ដើម​សំនួរ ‹​យ៉ាងម៉េច​ហើយ

​ពួក​ឯង​ទាំងបី​?› បុរស​ទីមួយ​ឆ្លើយ​ប្រាប់​យមរាជ​ថា ‹​ឱ​លោក​ម្ចាស់​......​ជាតិ​ក្រោយ​ខ្ញុំ​លែង​ល្មោភ​ស្រី

​ទៀតហើយ​........› យមរាជ​ក៏​បន្លឺ​សម្ដី ‹​យម​បាល ! យក​វា​ឱ្យទៅ​ចាប់​ជាតិ​ទៅ​›​។ បុរស​ទី​ពីរ ‹​ឱ​លោក

​ម្ចាស់​.....​ជាតិ​ក្រោយ​ខ្ញុំ​លែង​ផឹក​ស្រា​ហើយ​.......› យមរាជ​ក៏​បញ្ជា​ឱ្យ​យក​ទៅ​ចាប់ជាតិ​ថ្មី​។ ដល់​វេន​បុរស

​ទី​បី​គ្មាន​និយាយ​អ្វី​ទាំងអស់​គិតតែ​ពី​អង្គុយ​យំ ឃើញ​ដូច្នោះ​យមរាជ​ក៏​សួរ ‹​ម៉េច ? ឯង​រាងចាល លែង

​ជក់បារី​ទៀត​ហើយ​មែន​ទេ​?› បុរស​ទី​បី​ក៏​តប ‹​លោក​ម្ចាស់​យក​ខ្ញុំ​ទៅ​ឃុំ​ក្នុង​បន្ទប់​ចំនួន​មួយ​រយ​ឆ្នាំ​ដែល​មាន

​បារី​ល្អៗ តែ​លោក​ម្ចាស់​មិន​ដាក់​ដែកកេះ​ឬ​ឈើគូស​ឱ្យ​ខ្ញុំ​ផង តើ​ខ្ញុំ​ជក់​យ៉ាងម៉េច​កើត​ទៅ​?›​។ យមរាជ​៖ ‹​អើ

​មែន ! អញ​ភ្លេច​ទៅ !› ៕​

រឿងកំប្លែងនេះមានប្រភពមិនច្បាស់លាស់

No comments:

Post a Comment