Thursday, February 5, 2009

ភ្ញាក់រលឹក

បុរស​ពីរ​នាក់​បែក​គ្នា​ច្រើន​ខែ ពេល​ជួប​គ្នា​ក៏​អង្គុយ​សាសង​លេង​លើ​បង់​ថ្ម ៖
-​ខ្ញុំ​សព្វថ្ងៃ​មានរឿង​ពិបាកចិត្ដ​មួយ​ដោះស្រាយ​មិន​ទាន់​រួច​សោះ ។​
-​រឿង​អី​ទៅ ?
-​គឺ​រឿង​អាប្អូន​ពៅ​ខ្ញុំ​ហ្នឹង​ណា៎ ។ វា​ស្រឡាញ់​ងប់​នារី​ម្នាក់​ដល់​ថ្នាក់​ដើរ​ចោលផ្ទះ​រាល់ថ្ងៃ ដើម្បី​ទៅ​មើល​ភាពយន្ដ​ជាមួយ​គេ ។ ខ្ញុំ​ប្រាប់​វា​ឱ្យ​ខំរៀន​សិន​ទៅ ចាំ​បាន​ចេញ​ពី​មហា​វិទ្យា ល័យ​មិន​ខ្វះ​ស្រី​តោង​ទេ តែ​និយាយ​យ៉ាងណា​ក៏​មិន​ចូល​ត្រចៀក​វា​ដែរ ។​
-​នេះ​គេ​ហៅ​ថា​ស្នេហា​ងងឹតងងល់ ។ ពី​មុន​ខ្ញុំ​ក៏​ធ្លាប់​លង់​ខ្លួន​ក្នុង​ស្នេហា​ងងឹតងងល់​អ៊ីចឹង​ដែរ តែ​បាន​ពីរ​ខែ​ខ្ញុំ​ក៏​ភ្ញាក់រលឹក​វិញ ។​
-​តើ​ប្រើ​វិធី​ណា​ទើប​បង​ឯង​អាច​ភ្ញាក់រលឹក​បាន ?
-​មានអី​ពិបាក​, ពីរ​ខែ​ក្រោយ​ពួក​ខ្ញុំ​រៀបការ​ជាមួយ​គ្នា​តែម្ដង ។ ប្រពន្ធ​ខ្ញុំ​សព្វថ្ងៃ​គឺ​ស្រី​ដែល ធ្វើឱ្យ​ខ្ញុំ​លង់​ខ្លួន​ក្នុង​ស្នេហា​ងងឹតងងល់​អស់​ពីរ​ខែ​នោះឯង​។ ខ្ញុំ​ជឿថា ប្អូន​ពៅ​បង បើ​ធ្វើ​តាម ខ្ញុំ​ដោះស្រាយបាន​ដូចគ្នា ។​

ដកស្រង់ចេញពីរឿងកំប្លែងខ្លីក្នុងកាសែត កោះសន្តិភាព

No comments:

Post a Comment