Thursday, February 5, 2009

ល្បិចរកប្រពន្ធ

ជីមី ប្រាប់ថម ដែលជាមិត្ដរបស់ខ្លួន ៖
-ខ្ញុំបរាជ័យទៀតហើយ ។ នាងនោះទោះបីដឹងថាខ្ញុំមានទ្រព្យសម្បត្ដិច្រើនក៏នៅតែមិនព្រម រៀបការជាមួយខ្ញុំ ។
-ចុះឯងប្រាប់នាងថាឯងអាយុប៉ុន្មាន ?
-ខ្ញុំប្រាប់តាមត្រង់ថាអាយុ៥០ឆ្នាំ ។
-អ៊ីចឹងបានជាបរាជ័យ ។
-ចុះអាយុ៥០ឆ្នាំមែនប្រាប់ថានៅក្មេងយ៉ាងម៉េចទៅ ?
-មិនមែនប្រាប់នៅក្មេងទេ គឺប្រាប់បង្កើនអាយុចាស់ជាងនេះ, យ៉ាងតិចក៏ត្រូវប្រាប់នាងថា ឯង អាយុ៧០ ឬ៧៥ឆ្នាំដែរ ។ ឮអញ្ចឹងនាងសង្ឃឹមថាឯងនិងឆាប់ស្លាប់ បានក្ដោបក្ដាប់ទ្រព្យសម្បត្ដិ របស់ឯង មុខជាយល់ព្រមភ្លាម ។ នេះជាល្បិចរក ប្រពន្ធក្មេងរបស់ប្រុសមានទ្រព្យសម្បត្ដិ ច្រើន?

ដកស្រង់ពីរឿងកំប្លែងខ្លីក្នុងកាសែត កោះសន្តិភាព

No comments:

Post a Comment