បុរសពីរនាក់បែកគ្នាច្រើនខែ ពេលជួបគ្នាក៏អង្គុយសាសងលេងលើបង់ថ្ម ៖
-ខ្ញុំសព្វថ្ងៃមានរឿងពិបាកចិត្ដមួយដោះស្រាយមិនទាន់រួចសោះ ។
-រឿងអីទៅ ?
-គឺរឿងអាប្អូនពៅខ្ញុំហ្នឹងណា៎ ។ វាស្រឡាញ់ងប់នារីម្នាក់ដល់ថ្នាក់ដើរចោលផ្ទះរាល់ថ្ងៃ ដើម្បីទៅមើលភាពយន្ដជាមួយគេ ។ ខ្ញុំប្រាប់វាឱ្យខំរៀនសិនទៅ ចាំបានចេញពីមហាវិទ្យា ល័យមិនខ្វះស្រីតោងទេ តែនិយាយយ៉ាងណាក៏មិនចូលត្រចៀកវាដែរ ។
-នេះគេហៅថាស្នេហាងងឹតងងល់ ។ ពីមុនខ្ញុំក៏ធ្លាប់លង់ខ្លួនក្នុងស្នេហាងងឹតងងល់អ៊ីចឹងដែរ តែបានពីរខែខ្ញុំក៏ភ្ញាក់រលឹកវិញ ។
-តើប្រើវិធីណាទើបបងឯងអាចភ្ញាក់រលឹកបាន ?
-មានអីពិបាក, ពីរខែក្រោយពួកខ្ញុំរៀបការជាមួយគ្នាតែម្ដង ។ ប្រពន្ធខ្ញុំសព្វថ្ងៃគឺស្រីដែល ធ្វើឱ្យខ្ញុំលង់ខ្លួនក្នុងស្នេហាងងឹតងងល់អស់ពីរខែនោះឯង។ ខ្ញុំជឿថា ប្អូនពៅបង បើធ្វើតាម ខ្ញុំដោះស្រាយបានដូចគ្នា ។
ដកស្រង់ចេញពីរឿងកំប្លែងខ្លីក្នុងកាសែត កោះសន្តិភាព